ខណ្ឌរដ្ឋបាលជលផលព្រះវិហារ សហការជាមួយគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រនៃរដ្ឋបាលជលផល បានចុះផ្សព្វផ្សាយពង្រឹងសមត្ថភាពសហគមន៏ចិញ្ចឹមត្រី និងផ្តល់លែងត្រីពូជ(ឆ្ពឹន) ចំនួន ១២៥០០០ក្បាល ចូលទៅក្នុងស្រះសហគមន៏ចំនួន ៣សហគមន៍
ចេញ​ផ្សាយ ២៦ តុលា ២០២១
198
នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលព្រះវិហារ សហការជាមួយគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រនៃរដ្ឋបាលជលផល បានចុះផ្សព្វផ្សាយពង្រឹងសមត្ថភាពសហគមន៏ចិញ្ចឹមត្រី និងផ្តល់លែងត្រីពូជ(ឆ្ពឹន) ចំនួន ១២៥០០០ក្បាល ចូលទៅក្នុងស្រះសហគមន៏ចំនួន ៣សហគមន៍ (១.ទំនប់៩៥, ២.ស្រះត្រពាងំខ្នា, ៣.ស្រះព្រៃកគួរ)ស្ថិតនៅភូមិទំនប់ សង្កាត់ប៉ាហាល ក្រុងព្រះវិហារ និងនៅភូមិព្នៅ ឃុំភ្នំពេញ ស្រុកគូលែន។ ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ-ឃុំ, ប៉ុស្តិ៍នគរបាល, សមាជិកគណ:កម្មការប្រជាសហគមន៍សរុបចំនួន ៣៦នាក់(ស្រ្តី ៨នាក់) ៕ គាំទ្រដោយ: រដ្ឋាភិបាល និងប្រជាជនជប៉ុននិងក្រសួងកសិកម្ម រុកខាប្រមាញ់និងនេសាទ។ អនុគម្រោង ការពង្រឹងសមត្ថភាពសហគមន៌ចិញ្ចឹមត្រីក្នុងអាងទឹកធម្មជាតិដើម្បីសន្តិសុខស្បៀង. -------------------- On Friday, October 22, 2021, Preah Vihear Fisheries Administration Khan, in cooperation with the Food Security for Underprivileged Farmers Project of the Fisheries Administration, disseminated information on strengthening the capacity of communities to raise fish and release fish. 125,000 breeds (Hypsibarbus fish) into 3 community ponds (1. Dam 95, 2. Trapeang Khna pond, 3. Prey Kour pond) is located in Tumnup village, Pahal commune, Preah Vihear city and in Phnov village, Phnom Penh commune, Kulen district. With the participation of village-commune authorities, police post, a total of 36 community committee members (8 women). Funded by: The Government and Poeple ofJapan and MAFF. Sub-Project Title: Strengthening Culture-Based Fisheries for Food Security.
ចំនួនអ្នកចូលទស្សនា
Flag Counter