រដ្ឋបាលព្រៃឈើគូលែន និងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានចូលរួមសម្របសម្រួលជាមួយសហគមន៍ព្រៃឈើព្រៃម្លោងបានរៀបចំពិធីប្រជុំធ្វើសេចក្តីព្រាងបទបញ្ជាផ្ទៃ និងលក្ខន្តិកៈសហគមន៍
ចេញ​ផ្សាយ ២៦ តុលា ២០២១
136
សហគមន៌ព្រៃឈើព្រៃម្លោង ☘☘☘☘☘☘☘ ថ្ងៃទី​១៣ ខែតុលា គ.ស.២០២១ មន្ត្រីសង្កាត់ រដ្ឋបាលព្រៃឈើគូលែន និងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានចូលរួមសម្របសម្រួលជាមួយសហគមន៍ព្រៃឈើព្រៃម្លោងបានរៀបចំពិធីប្រជុំធ្វើសេចក្តីព្រាងបទបញ្ជាផ្ទៃ និងលក្ខន្តិកៈសហគមន៍។ កម្មវិធីរៀបចំនៅស្នាក់ការបណ្តោះអាសន្តសហគមន៌ ដោយមានគណកម្មការ និងសមាជិកសហគមន៌ចូលរួមចំនួន ២០នាក់។ សហគមន៌ព្រៃឈើព្រៃម្លោង ស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន មានផ្ទៃដីគ្រប់គ្រងថែរក្សាចំនួន ១៧៤០ហិកតា និងសមាជិកសហគមន៌គិតជាគ្រួសារចូលរួមចំនួន ៨៩០គ្រួសារ ស្មើសមាជិក ២២៧៥នាក់ (ស្រី១០០១នាក់)។ សហការការគាំទ្រដោយអង្គការដៃគូររីកូហ្វ(RECOFTC)។ ---------------------------- Prey Mlong Forest Community ☘☘☘☘☘☘☘ On October 13, 2021, Sangkat koulen officials and Tbeng Meanchey Sector Forestry Administration, in coordination with Prey Mlong Community Forestry, held a meeting to draft local regulations and community statutes. The program was organized at the Community Temporary Office with the participation of 20 members of the committee and community members. Prey Mlong Forest Community is located in Srayong Tbong Village, Srayong Commune, Kulen District and covers an area of ​​1740 hectares, with 890 household family members, equal to 2,275 members (1001 females). Co-sponsored by RECOFTC.
ចំនួនអ្នកចូលទស្សនា
Flag Counter