ចេញផ្សាយ ០២ វិច្ឆិកា ២០២១
92
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរ បានដឹកនាំ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្រ្តីការិយាល័យរដ្ឋបាលបុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំពិភាក្សា ជាមួយមន្ត្រីរបស់គម្រោងវិវឌ្ឍនាការកសិ-អេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍(ASSET) ស្តីពីការគ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលពីភាគីអ្នកពាក់ព័ន្ធ នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២១
#អ្នកចូលរួមសរុបទាំងអស់ ៥នាក់/ស្រី ១នាក់
#ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
----------------------------
On October 28, 2021, Mr. Srun Borin, Deputy Director of the Department, led the relevant colleagues to meet with the staff of the project for the development of agro-ecology and Safe food System Transitions (ASSET).
# Objectives ÷ Discuss on the preparation of consultative workshops and gather input from stakeholders as planned on November 24-25, 2021.
#A total of 5 participants(1 female) at the meeting hall of the Department of Agriculture, Forestry and Fisheries of Preah Vihear Province.