ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈបានរៀបចំបើកកិច្ចប្រជុំ តាមប្រព័ន្ធអនទ្បាញ (zoom meeting) ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០២១
81
នាថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព. ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈបានរៀបចំបើកកិច្ចប្រជុំ តាមប្រព័ន្ធអនទ្បាញ (zoom meeting) ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំលើកដំបូងនេះ មានរបៀបវារៈសំខាន់ៗមួយចំនួនដូចខាង ក្រោម៖ ១. ប្រកាសសមាសភាព និងណែនាំអំពីរបៀបរបបធ្វើការងាររបស់ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ២. ពិនិត្យ និងពិភាក្សាលើការងារជាអាទិភាពនៃការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ៣. បញ្ហាផ្សេងៗ។
ចំនួនអ្នកចូលទស្សនា
Flag Counter