ចេញផ្សាយ ០៨ វិច្ឆិកា ២០២១
89
សៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ សហភាពសហគមន៌កសិកម្មព្រះវិហារមានជ័យ បានរៀបចំកិច្ចប្រជុំ ចចារតម្លៃស្រូវសរីរាង្គរវាងសហគមន៌កសិកម្ម ជាមួយនឹងក្រុមហ៊ុន AMRU RICE ។
ជាលទ្ឋផល លោកអគ្គនាយកក្រុមហ៊ុន AMRU RICE បានឯកភាពជាមួយថ្នាក់ដឹកនាំសហគមន៌ នូវតម្លៃទទួលបានដល់ដៃកសិករ មានដូចខាងក្រោម៖
#ស្រូវផ្ការំដួល(ស្ងួត)តម្លៃ1290៛/kg-1380៛/kg
#ស្រូវផ្ការំដួល(សើម)តម្លៃ1090៛/kg-1110៛/kg
#ប្រភេទស្រូវសរ(ស្ងួត)តម្លៃ1080៛/kg-1100៛/kg
#ប្រភេទស្រូវសរ(សើម)តម្លៃ960៛/kg-990៛/kg.
សហគមន៌ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Armu Rice បានឯកភាពគ្នាលើផែនការចុះប្រមូលទិញស្រូវ ចាប់ពី ថ្ងៃទី០៨ ខែវិច្ឆិកា នេះតទៅ។
#កិច្ចប្រជុំតាមប្រព័ន្ឋបញ្ជូនរូបភាព និងសម្លេង Zoom.