លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរ បានដឹកនាំ មន្រ្តីគម្រោង WAT4CAM និង មន្រ្តីគម្រោងមិត្តកសិករ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពី កសិកម្មអភិរក្ស និងកសិអេកូឡូស៊ី
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០២១
141
#មជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម #នៅថ្ងៃពុធ ១១រោច ខែអស្សុជ ដល់ ១កើត ខែកក្តឹក ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ដល់ ៥ ខែវិច្ឆិកា ឆ្នាំ២០២១ #លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរ បានដឹកនាំ មន្រ្តីគម្រោង WAT4CAM និង មន្រ្តីគម្រោងមិត្តកសិករ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពី កសិកម្មអភិរក្ស និងកសិអេកូឡូស៊ី #ក្រោមអធិបតីភាព លោកបណ្ឌិត សេង វ៉ា ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម #គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ១.លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការផ្លាស់ប្តូរការប្រើប្រាស់ទៅលើគុណភាពដី ២.ស្វែងយល់ពីគោលការណ៍ចម្បងៗនៃសុខភាព និងមុខងាររបស់ដី ៣.ណែនាំអំពីកសិកម្មអភិរក្ស និងកសិអេកូឡូស៊ី ៤.ឆ្លុះបញ្ចាំងពីទីតាំង និងបង្កើតប្រព័ន្ធដាំដុះដំណាំដែលសមស្រមទៅនឹងបរិបទខេត្តរបស់អ្នក #សមាសភាពចូលរួមមាន នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នាយកដ្ឋានគ្រប់គ្រងគ្រងធនធានដីកសិកម្ម, នាយកដ្ឋានវិស្វកម្ម, អង្គការ Swisscontact និងខេត្តគោលដៅគម្រោង Methkasekor និង គម្រោង WAT4CAM សរុបអ្នកចូលទាំងអស់ ២៤នាក់/ស្រី ១នាក់ #រៀបចំដោយ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម #ដែលស្ថិតនៅទីស្នាក់ការមជ្ឍមណ្ឌលសេវាកម្មកសិកម្ម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
ចំនួនអ្នកចូលទស្សនា
Flag Counter