ក្រុមការងារ អនុកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដឹកនាំដោយលោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរនិងជានាយករងអនុកម្មវិធី, មន្រ្តីទទួលបន្ទុកទីផ្សារ, មន្រ្តីផ្សព្វផ្សាយ និងទីប្រឹក្សាកម្មវិធីបានចូលរួមប្រជុំស្តីពីការណែនាំ និងជ្រើសរើ
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០២១
73
#នាព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារ អនុកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដឹកនាំដោយលោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរនិងជានាយករងអនុកម្មវិធី, មន្រ្តីទទួលបន្ទុកទីផ្សារ, មន្រ្តីផ្សព្វផ្សាយ និងទីប្រឹក្សាកម្មវិធីបានចូលរួមប្រជុំស្តីពីការណែនាំ និងជ្រើសរើសអ្នកគ្រប់គ្រងអគារប្រមូលកសិផល នៅក្នុងសហគមន៍ឃុំតស៊ូ ស្រុកជ័យសែន ។ _ អ្នកចូលរួមមាន ថ្នាកដឹកនាំបណ្តុំអាជីវកម្ម ចិញ្ចឹមមាន់ និងដាំបន្លែ សមាជិកបណ្តុំអាជីវកម្ម និងថ្នាក់ដឹកនាំសហគមន៍ សរុប ១៥នាក់ ។ _ក្រុមការងារបានលើកឡើងពីគោលបំណង នៃការសាងសង់អគារប្រមូលផ្តុំកសិផល និងបានបោះឆ្នោតជ្រើសរើសអ្នកគ្រប់គ្រងដែលមានសមាភាព ៥រូប មានប្រធាន អនុប្រធាន អ្នកទទួលបន្ទុកទីផ្សារ អ្នកទទួលបន្ទុកពិនិត្យបន្លែ និងហិរញ្ញិក ឬ លេខា ។ ------------------------- In the morning of Wednesday, November 13, 2021, ASPIRE Sub-Working Group of Preah Vihear Provincial Department of Agriculture, Forestry and Fisheries led by Mr. Kem Pong Virak, Deputy Director and Director Deputy Sub-Program Officer, Marketing Officer, Extension officers and program consultants attended a meeting on the introduction and recruitment of managers of agricultural collecting centers in the cooperative of Tasou commune, Chey Sen district. Participants included 15 business, poultry and vegetable business group leaders and cooperative leaders. The working group stated the purpose of the construction of the agricultural collecting center and elected five managers, including the chairman, vice chairman, marketing officer, vegetable inspector and treasurer or secretary.
ចំនួនអ្នកចូលទស្សនា
Flag Counter