ចេញផ្សាយ ០៨ វិច្ឆិកា ២០២១
98
នៅថ្ងៃឣង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីខណ្ឌរដ្ធបាលជលផលនៃនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះប្រមូលទិន្នន័យ ពិនិត្យការប្រមូលផលរំលួស និងស្ថានភាពចិញ្ចឹមត្រី-កង្កែបរបស់ក្រុមបណ្តំុកសិករចំនួន២៥គ្រួសារ នៅក្នុងឃំុថ្មី ស្រុកគូលែន រួមមាន៖
- ក្នុងចំណោមកសិករសរុប ២៥គ្រួសារ មានកសិករ ៥គ្រួសារ បានចិញ្ចឹមកង្កែប ពំុសូវទទួលផលបានល្ឣឡើយ(ដោយជួបបញ្ហាកូនពូជ ជួបជម្ងឺ និងអាកាសធាតុប្រែប្រួលក្នុងពេលដាក់ចិញ្ចឹមនៅតូចៗ) ។
- កសិករផ្សេងទៀត២០គ្រួសារ ទទួលផលបានល្ឣប្រសើរ និងទទួលអាត្រាកូនពូជរស់ច្រើន(ក្នុងរយៈពេលជាង២ខែ ជាទូទៅកង្កែបធំៗចំនួន ៥ក្បាល/គ.ក្រ) ។ ជាក់ស្តែង *កសិករ យ៉ន រ៉ាឌី នៅភូមិថ្នល់បំបែកមាន(អាងកង្កែបទំហំ ៣m×៥m ដាក់ពូជ ១៥០ក្បាល ទទួលបាន ៤ក្បាល/គ.ក្រ)។ *កសិករ សុិន សាញ នៅភូមិតាកឹងមាន(អាងកង្កែបទំហំ ៣m×៤m ដាក់ពូជ ១៥០ក្បាល ទទួលផលបាន ៤ក្បាល/គ.ក្រ និងអាងកង្កែបទំហំ ៣m×៤m ដាក់ពូជ ១៥០ក្បាល ទទួលផលបាន ៦ក្បាល/1គ.ក្រ)។ *កសិករ ភឿន យឿន នៅភូមិតាកឹង មាន(អាងកង្កែបទំហំ ៣m×៤m ដាក់ពូជ ១៥០ក្បាល ទទួលផលបាន ៤ក្បាល/គក្រ) ។
- មានកសិករថ្មីក្រៅពីក្រុមបណ្តុំចំនួន ០១គ្រួសារ គឺកសិករឈ្មោះ សុីម ទូច នៅភូមិបូរិបូណ៍ បានដាក់ចិញ្ចឹមត្រី និងអន្ទង់ (អាងត្រីអណ្ដែងទំហំ ៥m×១០m ដាក់ពូជ៣០គ.ក្រ ទទួលផលបាន ៥ក្បាល/គ.ក្រ, មានអាងអន្ទង់ទំហំ ៤m×៨m ដាក់ពូជ100គ.ក្រ ទទួលផលបាន ៩ក្បាល/គ.ក្រ និងស្រះត្រីកន្ធរទំហំ ១០m×១៥m ដាក់ពូជ ៥០គ.ក្រ ទទួលផលបាន ៧ក្បាល/គ.ក្រ) ។