មន្ត្រីគម្រោង LASED III នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ៤រូប បានចូលរួមកិច្ចប្រជុំលើកទី២ ស្តីពីការពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តសកម្មភាពដែលបានព្រមព្រៀងនៅក្នុងបេសកកម្មលើកទី១ និងត្រៀមសម្រាប់បេសកកម្មលើកទី ២ របស់ធនាគារពិភពលោកដើម្បីគាំទ្
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០២១
107
ខេត្តព្រះវិហារ នៅរសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីគម្រោង LASED III នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ៤រូប បានចូលរួមកិច្ចប្រជុំលើកទី២ ស្តីពីការពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តសកម្មភាពដែលបានព្រមព្រៀងនៅក្នុងបេសកកម្មលើកទី១ និងត្រៀមសម្រាប់បេសកកម្មលើកទី ២ របស់ធនាគារពិភពលោកដើម្បីគាំទ្រការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ តាមប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាព ឯកឧត្តម រ័ត្នហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង LASED III ដោយមានការចូលរួមពី លោកប្រធានគ្រប់គ្រងគម្រោងទទួលបន្ទុកការងារបច្ចេកទេស, លោកប្រធានគ្រប់គ្រងគម្រោងទទួលបន្ទុកការងារសម្របសម្រួល, លោក លោកស្រី ក្រុមការងាគម្រោងថ្នាក់ជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
ចំនួនអ្នកចូលទស្សនា
Flag Counter