ក្រុមការងារ អនុកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដឹកនាំដោយលោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរ និងជានាយករងអនុកម្មវិធី, មន្រ្តីទទួលបន្ទុកទីផ្សារ ,មន្រ្តីផ្សព្វផ្សាយ និងទីប្រឹក្សាកម្មវិធីបានចូលរួមប្រជុំស្តីពីការណែនាំ និងជ្រើស
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០២១
125
ថ្ងៃ អង្គារ ១២រោច ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ ថ្ងៃ អង្គារ ទី ២ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារ អនុកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដឹកនាំដោយលោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរ និងជានាយករងអនុកម្មវិធី, មន្រ្តីទទួលបន្ទុកទីផ្សារ ,មន្រ្តីផ្សព្វផ្សាយ និងទីប្រឹក្សាកម្មវិធីបានចូលរួមប្រជុំស្តីពីការណែនាំ និងជ្រើសរើសអ្នកគ្រប់គ្រងអគារប្រមូលកសិផល នៅក្នុងសហគមន៍ទឹកក្រហម ស្រុកជាំក្សាន្ត ។ អ្នកចូលរួមមាន ថ្នាកដឹកនាំបណ្តុំអាជីវកម្ម ចិញ្ចឹមមាន់ និងដាំបន្លែ សមាជិកបណ្តុំអាជីវកម្ម និងថ្នាក់ដឹកនាំសហគមន៍ សរុប ១៥នាក់ ។ ក្រោយពីការធ្វើបទបង្ហាញស្តីពីគោលបំណងនៃការសាងសង់អគារប្រមូលផ្តុំកសិផល និងបោះឆ្នោតជ្រើសរើសអ្នកគ្រប់គ្រងដែលមានសមាភាព ៥រូប ដែលមាន ប្រធាន អនុប្រធាន អ្នកទទួលបន្ទុកទីផ្សារ អ្នកទទួលបន្ទុកពិនិត្យបន្លែ និងហិរញ្ញិក ឬ លេខា ។ អង្គប្រជុំក៏បានរៀបចំបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រងអគារប្រមូលទិញ ។ អង្គរប្រជុំបានបញ្ចប់នៅម៉ោង ១១ ថ្ងៃត្រង់ ។ ---------------------- Tuesday, November 2, 2021, ASPIRE Sub-Program Team of Preah Vihear Provincial Department of Agriculture, Forestry and Fisheries, led by Mr. Kem Pong Virak, Deputy Director and Deputy Director of the program, Marketing Officer, Extension Officer and Program Advisor attended a meeting on the introduction and selection of agricultural collecting center managers in Teuk Krahorm cooperative, Choam Ksan district. #Participants included 15 business and poultry business leaders, business group members and cooperative leaders. #After the presentation on the purpose of building the agricultural collection center and electing a five-member manager, the chairman, vice chairman, marketing manager, vegetable inspector and treasurer or secretary. The meeting also prepared internal rules for managing the collection building. The meeting ended at 11 noon.
ចំនួនអ្នកចូលទស្សនា
Flag Counter