ចេញផ្សាយ ១២ វិច្ឆិកា ២០២១
133
នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមគណៈប្រតិភូដឹកនាំដោយ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP- Cambodia Agricultural Sector Diversification Project) បានដឹកនាំក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ MAFF ដោយមានការសម្របសម្រួលពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រះវិហារ អាជ្ញាធរមូលដ្ឋាន និងគណ:កម្មការសហគមន៍កសិកម្មពាក់ព័ន្ធ បានចុះទស្សនកិច្ច ត្រួតពិនិត្យ និងណែនាំដល់សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅភូមិគូលែនខាងជើង ឃុំគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ។ សហគមន៍កសិកម្មនេះ មានកំណើតតាំងពីឆ្នាំ២០១៤ មានទុនសរុបប្រមាណជា៦០០លានរៀល បានរួមគ្នាប្រកបមុខរបរជាសំខាន់ គឺផលិតស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ ដោយមានកុងត្រាផលិតកម្មផ្គត់ផ្គង់ដល់ក្រុមហ៊ុនអេមរុរ៉ាយ និងហង្សហាវេស។
សហគមន៍បានរៀបចំសំណើរពង្រីកកសិធុរកិច្ច និងសហគមន៍កសិកម្មដែលបានរៀបចំសំណើពិពិធកម្មនិងផែនការកសិធុរកិច្ច ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលសំណើនោះកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យសម្រេច។