ចេញផ្សាយ ១២ វិច្ឆិកា ២០២១
74
នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សហភាពសហគមន៌កសិកម្មព្រះវិហារមានជ័យ បានសម្របសម្រួលរៀបចំកិច្ចប្រជុំ ចចារតម្លៃស្រូវសរីរាង្គរវាងសហគមន៌កសិកម្មចំនួន៦ ជាមួយនឹងក្រុមហ៊ុន Golden Riceតាមរយះ Zoom។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ, តំណាងក្រុមហ៊ុន Golden Rice
តំណាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ និងតំណាងគណៈកម្មការសហគមន៍ចំនួន ៦ មកពីស្រុកឆែប និងស្រុកជ័យសែន ។
ជាលទ្ឋផល បានឯកភាពជាមួយថ្នាក់ដឹកនាំសហគមន៌ នូវតម្លៃទទួលបានដល់ដៃកសិករ មានដូចខាងក្រោម៖
#ស្រូវផ្កាម្លិះ_រំដួលសរីរាង្គ_សើមលេខ១មានតម្លៃ ១,១១០រៀល/kg
#ស្រូវផ្កាម្លិះ_រំដួលសរីរាង្គ_សើមលេខ២មានតម្លៃ ១,០៩០រៀល/kg
#ស្រូវម្លិះក្រហមសរីរាង្គ_ស្ងួតលេខ១មានតម្លៃ ១,៣៨០/kg
#ស្រូវម្លិះក្រហមសរីរាង្គ_ស្ងួតលេខ២មានតម្លៃ ១,៣០០/kg