ចេញផ្សាយ ១២ វិច្ឆិកា ២០២១
109
នៅរសៀលថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២១
#លោក ពឹង ទ្រីដា ប្រធានមន្ទីរ បានដឹកនាំមន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានជួបប្រជុំពិភាក្សាការងារ ជាមួយអង្កការសន្សំម្លប់ព្រៃ(SMP)
#ក្នុងគោលបំណង៖ បង្ហាញពីសមិទ្ឋផលនានារបស់គម្រោងពិសេសលើការគាំដល់ប្រជាសហគមន៍ផលិតស្រូវសរីរាង្គ និងសកម្មភាពទីផ្សារលក់ស្រូវសរីរាង្គផងដែរ។
#ក្នុងឆ្នាំ២០២១ នេះគម្រោងបានបន្តអនុវត្តនៅភូមិគោលដៅចំនួន ១៣ភូមិ ក្នុងដែនអភិរក្ស និងមានប្រជាសហគមន៍ចូលរួមសហការផលិតស្រូវសរីរាង្គប្រមាណ ៤៨០ គ្រួសារ។
#គាំទ្រដោយអង្កការ Wildlife Conservation Society (WCS)
#អនុវត្តដោយ អង្កការសន្សំម្លប់ព្រៃ Sansom Mlup Prey Organization (SMP).
#ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ។