ក្រុមគណៈប្រតិភូដឹកនាំដោយ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP- Cambodia Agricultural Sector Diversification Project) បានដឹកនាំក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ MAFF ដោយមានការសម្របសម្រួលពី មន្ទី
ចេញ​ផ្សាយ ១២ វិច្ឆិកា ២០២១
118
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមគណៈប្រតិភូដឹកនាំដោយ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP- Cambodia Agricultural Sector Diversification Project) បានដឹកនាំក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ MAFF ដោយមានការសម្របសម្រួលពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រះវិហារ បានចុះទស្សនកិច្ច ត្រួតពិនិត្យ និងណែនាំដល់សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ស្ថិតនៅភូមិត្រពាំងទន្ទឹង ឃុំរមទម ស្រុករវៀង ខេត្ដព្រះវិហារ ដែលអនុវត្តជាសំខាន់លើការពង្រីកអាជីវកម្មដំឡូងមី និងស្វាយចន្ទី។ សហគមន៍បានរៀបចំសំណើរពង្រីកកសិធុរកិច្ច និងសហគមន៍កសិកម្មដែលបានរៀបចំសំណើពិពិធកម្មនិងផែនការកសិធុរកិច្ច ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលសំណើនោះកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យសម្រេច។
ចំនួនអ្នកចូលទស្សនា
Flag Counter