ចេញផ្សាយ ១៥ វិច្ឆិកា ២០២១
100
#ខេត្តព្រះវិហារៈ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស.ស.យ.ក ស្រុកត្បែងមានជ័យ ដឹកនាំដោយ លោក សុខ មុន្នីរិទ្ធ ប្រធាន ស.ស.យ.ក.ស្រុក រួមជាមួយនិងស.ស.យ.កឃុំពោធិ៍ និងឃុំប្រមេរ សរុបចំនួន១០នាក់ បានចូលរួមជួយច្រូតស្រូវជូនប្រជាពលរដ្ឋឈ្មោះ កែវ សៅមុន្នី(ហៅតាចិន) ក្នុងភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យយើង ដែលលោកពូកំពុងមានធុរៈចាំបាច់ក្នុងគ្រួសារ ត្រូវមើលថែទាំប្រពន្ធសម្រាកព្យាបាលជំងឺរ៉ាំរ៉ៃនៅឯទីក្រុងភ្នំពេញ។