ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំប្រតិភូ គណៈកម្មការតម្រង់ទិស និងគណៈកម្មការប្រតិបត្តិសម្ព័ន្ឋកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា មកទស្សនៈកិច្ចសិក្សាសកម្មភាព បទពិសោធន៏ក្រុមកសិករ​នៅឃុំរីករាយ​​ ​ស្រុករវៀង
ចេញ​ផ្សាយ ០២ ធ្នូ ២០២១
99
ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំប្រតិភូ គណៈកម្មការតម្រង់ទិស និងគណៈកម្មការប្រតិបត្តិសម្ព័ន្ឋកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា មកទស្សនៈកិច្ចសិក្សាសកម្មភាព បទពិសោធន៏ក្រុមកសិករ​នៅឃុំរីករាយ​​ ​ស្រុករវៀង ខេត្តព្រះវិហារ​ ​ស្តីពីការប្រើប្រាស់ដំណាំគម្រប​​​​(cover crops)ដើម្បីកែប្រែជីជាតិដី​ ទិន្នផលស្រូវ និងប្រាក់ចំណេញតាមគោលការណ៏សរីរាង្គ។ គម្រោងនេះត្រូវបានអនុវត្តដោយ​នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម​ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានស្រាវជ្រាវកសិកម្មបារាំងសំរាប់ការអភិវឌ្ឍន៏អន្តរជាតិ (CIRAD) ក្រោមក្របខណ្ឌកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរទៅរកកសិកម្ម អេកូឡូស៊ីនៅកម្ពុជា (WAT4CAM-CS/04-02) ដែលគាំទ្រថវិកាដោយ ទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍន៏ (AFD) និងសហគមន៏អឺរ៉ុប។
ចំនួនអ្នកចូលទស្សនា
Flag Counter