ចេញផ្សាយ ០២ ធ្នូ ២០២១
113
នៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំជាន់ទី៣ អគារសាលាខេត្តព្រះវិហារ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៣១របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លី សារ៉ារិទ្ធ និង ឯកឧត្តម មុត ភិសិទ្ឋនា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តជាច្រើនរូបទៀត។