ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមនុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការនិងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង
ចេញ​ផ្សាយ ០២ ធ្នូ ២០២១
109
នាព្រឹកថ្ងៃអង្គារ ១១ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមនុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការនិងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ប្រធានអង្គភាពថ្នាក់កណ្តាលទាំង ២១ ព្រមទាំង លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំង២៥។ កិច្ចប្រជុំលើកទីពីរនេះ បានលើកយករបៀបវារៈសំខាន់ៗ ចំនួន៣ដើម្បីពិនិត្យនិងពិភាក្សាមានដូចខាងក្រោម៖ ១. របាយការណ៍វឌ្ឍនភាពប្រចាំខែវិច្ឆិការបស់អង្គភាព។ ២. ពិនិត្យនិងពិភាក្សាលើការងារជាអាទិភាពនៃការកែទម្រង់រដ្ឋបាលសាធារណៈតាមបណ្តាអង្គភាពនីមួយៗ។ ៣. បញ្ហាផ្សេងៗ។
ចំនួនអ្នកចូលទស្សនា
Flag Counter