ក្រុមហ៊ុន ឬទ្ធី ក្រានីត (ខេមបូឌា) ស្រុករវៀង ខេត្តព្រះវិហារ បានរៀបចំពិធីចែកប័ណ្ណសសើរជូនដល់បុគ្គលិកឆ្នើម និងការពិសារអាហារសាម្គីរួមគ្នាឆ្លងឆ្នាំ២០២១ ចូលឆ្នាំថ្មី ២០២២
ចេញ​ផ្សាយ ១៣ ធ្នូ ២០២១
91
ស្រុករវៀង ៖ថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុន ឬទ្ធី ក្រានីត (ខេមបូឌា) ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ បានរៀបចំពិធីចែកប័ណ្ណសសើរជូនដល់បុគ្គលិកឆ្នើម និងការពិសារអាហារសាម្គីរួមគ្នាឆ្លងឆ្នាំ២០២១ ចូលឆ្នាំថ្មី ២០២២។
កម្មវិធីមានការចូលរួម ក្រោមវត្តមានលោក ហោ ប៊ុនហ៊ួ អភិបាលស្រុករវៀង លោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកឧកញ៉ា ឡេង ឬទ្ធី នាយកក្រុមហ៊ុនឬទ្ធីក្រានីត តំណាងស្ថានទូតវៀតណាម អាជ្ញាធរមូលដ្ឋាន ព្រមទាំងលោក លោកស្រី តំណាងក្រុមហ៊ុនសមាជិក VRG និងក្រុមហ៊ុនវិនិយោគចំការកៅស៊ូ បុគ្គលិក កម្មករ-និយោជិតជាច្រើនរូបទៀត។
គួររំលឹកថា ក្រុមហ៊ុនឬទ្ឋីក្រានី ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល វិនិយោគដាំដុះដំណាំកៅស៊ូ ។
ក្រុមហ៊ុនបានដាំដុះកៅស៊ូសរុបបានចំនួន ២៩០០ហិកតា បាននឹងកំពុងបើកមុខចៀរជ័រកៅស៊ូ បានប្រមាណ ២២០០ហិកតាផងដែរ។
បច្ចុប្បន្នក្រុមហ៊ុនបានផ្តល់ការងារជូនកម្មករជៀរជ័រចំនួន៤៥០នាក់ ដែលទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពី 80មឺនរៀល ដល់ ១,៦លានរៀលផងដែរ។
ដោយឡែកនៅក្នុងឆ្នាំ ២០២២ខាងមុខនេះក្រុនហ៊ុននឹងពង្រីកផ្ទៃដីចៀរជ័រកៅស៊ូបន្ថែមដោយត្រូវការបុគ្គិកកម្មករជៀរជ័រប្រមាណ ១៧០នាក់បន្ថែមទៀត។
លើសពីនេះក្រុមហ៊ុនបានកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ឋ ដូចជាផ្លូវថ្នល់ ផ្ទះកម្មករស្នាក់នៅ សាលារៀន ផ្សារកម្មករ មន្ទីរពេទ្យ ឥណទានឥតការប្រាក់ជូនកម្មករកម្មការិនីផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter