ចេញផ្សាយ ១៤ ធ្នូ ២០២១
78
#មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ
#នៅថ្ងៃចន្ទ ៩កើត ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១
#លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរ បានដឹកនាំ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈប្រព័ន្ធអនឡាញ(Zoom) ក្រោមអធិបតីភាព ឯកឧត្តម ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
#ដោយមានវត្តមានចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិកា ឯកឧត្តមអគារធិការ លោកអគ្គលេខាធិការង លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពជំនាញ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំនិងមន្រ្តីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការិយាល័យផ្សព្វផ្សាយកសិកម្មរាជធានីខេត្ត ព្រមទាំងតំណាងដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន។