ចេញផ្សាយ ១៤ ធ្នូ ២០២១
93
ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្រោមការដឹកនាំដោយ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងជានាយកអនុកម្មវិធី ASPIRE.
# កិច្ចប្រជុំមានការចូលរួមពី លោក កឹម ពង្សវីរៈ នាយករងអនុកម្មវិធី ASPIRE លោកប្រធាន អនុប្រធានការិយាល័យជំនាញក្រោមឱវាទរបស់មន្ទីរ និងប្រធាន អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកគោលដៅទាំង៦ សរុបទាំងអស់ ២៥នាក់(ស្រី២នាក់)។
លទ្ឋផលការងារអនុវត្តបានមានដូចខាងក្រោម៖
- កំឡុងពេលអនុវត្តអនុកម្មវិធីASPIRE របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ក្នុងថវិកាអនុម័តសរុប ២,៩៩៧,៥៣៧ ដុល្លារអាមេរិក បានចំណាយសរុប ២,៣៧៧,៣២៥ដុល្លារអាមេរិក និងថវិកានៅសល់ ៦២០,២១១ដុល្លារអាមេរិក ដោយសម្រេចបានកសិករទទួលផល ១០៤៧១ គ្រួសារ (៦៣៥៦ ស្រ្តី) ។
- រៀបចំជាបណ្តុំអាជីវកម្មចំនួន ៩០បណ្តុំលើប្រភេទផលិតកម្មចំនួន ៨មុខ ដូចជាបណ្តុំឬស្សីទំពាំងផ្អែម ស្វាយចន្ទី ដំឡូងមី មាន់ គោ ត្រី កង្កែប បន្លែ ដែលមានកសិករធ្វើផលិតកម្ម ២,៤៣៧គ្រួសារ។
- សាងសង់ផ្ទះសំណាញ់សម្រាប់ដាំដុះបន្លែសុវត្ថិភាពបានចំនួន១២ ខ្នង ។
- សាងសង់អគារប្រមូលផ្តុំកសិផលចំនូន ៨ខ្នង ។
------------------------------------
On Friday, December 10, 2021, at the meeting hall of the Department of Agriculture, Forestry and Fisheries of Preah Vihear Province, a meeting was held to review the annual work results of the Agriculture Services Programme for Innovation, Resilience and Extension (ASPIRE) under Led by Mr. Poeung Tryda, Director of Preah Vihear Provincial Department of Agriculture, Forestry and Fisheries and ASPIRE sub-program Manager.
The meeting was attended by Mr. Kem Pong Virak, Deputy Director of ASPIRE Sub-Program, Chief and vice Chief of Office under the Department and Chief of the Office of Agriculture, Natural Resources and Environment of the 6 target districts, a total of 25 people (2 females).
The results of the implementation are as follows:
-During the implementation of ASPIRE sub-program of Preah Vihear Provincial Department of Agriculture, Forestry and Fisheries from 2016 to 2021, the total approved budget was 2,997,537 USD, the total expenditure was 2,377,325 USD and the remaining budget was 620,211 USD. Achieving 10,471 farming families (6,356 women).
-Organized into 90 business clusters on 8 types of production, such as Sweet bamboo shoots, cashews, cassava, chicken, cow, fish, frogs, vegetables, with 2,437 farming families.
-Build 12 net houses for growing safe vegetables.
-Construction of 8 agricultural collecting centers.