ចេញផ្សាយ ១៦ ធ្នូ ២០២១
87
#នៅថ្ងៃអង្គារ ១០កើត ដល់ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចំនួន០៣រូប បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការអនុវត្តគោលការណ៍កសិកម្មសរីរាង្គតាមប្រព័ន្ធធានាដោយមានការចូលរួម(Participatory Guarantee System ) ក្រោមអធិបតីភាព លោក បណ្ឌិត គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម ។
#ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង០៤ ខេត្តមានដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ ក្រចេះ និងខេត្តស្ទឹងត្រែង ,ក្រុមកាងារនៃអគ្គនាយកដ្ឋានកសិកម្ម អ្នកចូលរួមសរុប ២៣នាក់ ស្រី០៧នាក់ ។ ទីតាំងនៅការិយាល័យអប់រំស្រុករវៀង ខេត្តព្រះវិហារ ។
#រៀបចំដោយ នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម
#គាំទ្រដោយគម្រោង (CHAIN) ។