អាគារសាលាខេត្តជាន់ទី៣ មានរៀបចំវេទិកាថ្នាក់ខេត្តរបស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តព្រះវិហារក្រោមអធិបតិយភាពឯកឧត្តម​​ តូច​ វង្ស​ប្រធានក្រុមប្រឹក្សាស្ដីទីតំណាងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្
ចេញ​ផ្សាយ ១៦ ធ្នូ ២០២១
123
នៅព្រឹកថ្ងៃទី 14 ខែធ្នូ​ ឆ្នាំ 2021 នេះទៅអាគារសាលាខេត្តជាន់ទី3 មានរៀបចំវេទិកាថ្នាក់ខេត្តរបស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តព្រះវិហារក្រោមអធិបតិយភាពឯកឧត្តម​​ តូច​ វង្ស​ប្រធានក្រុមប្រឹក្សាស្ដីទីតំណាងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្តឯកឧត្តមប្រធានសមាគមជាតិព្រមទាំងប្រធានអនុប្រធាននិងសមាជិកសមាជិកានៃសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ក្នុងខេត្តព្រះវិហារសរុបចំនួន152នាក់​ដែលវេទិកានេះរៀបចំដោយអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនិងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រះវិហារ៕
ចំនួនអ្នកចូលទស្សនា
Flag Counter