នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំវេទិកាធុរកិច្ចសហគមន៍កសិកម្មស្តីពី ការបញ្រ្ជាបយេនឌ័រក្នុងខ្សែច្រវាក់តម្លៃស្វាយចន្ទី ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១៦ ធ្នូ ២០២១
109
#នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំវេទិកាធុរកិច្ចសហគមន៍កសិកម្មស្តីពី ការបញ្រ្ជាបយេនឌ័រក្នុងខ្សែច្រវាក់តម្លៃស្វាយចន្ទី ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ #គោលបំណងនៃវេទិកាធុរកិច្ចនេះមានៈ ១.ដើម្បីចែករំលែកបទពិសោធន៍ល្អ និងបញ្ហាប្រឈមនានាក្នុងការគ្រប់គ្រងធុរកិច្ចរបស់សហគមន៍កសិកម្ម ២.ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងធុរកិច្ចរបស់ក្រុម ឬសហគមន៍កសិកម្ម ៣.ដើម្បីលើកកម្ពស់ គាំទ្រភាពជាដៃគូសាធារណៈ ឯកជន អ្នកផលិត(កសិករ ឬសហគមន៍កសិកម្ម) ៤.ដើម្បីភ្ជាប់ទំនាក់ទំនងរវាងដៃគូឯកជន អ្នកផលិត(កសិករ ឬសហគមន៍កសិកម្ម) និងការសហការពីស្ថាប័ន សាធារណៈដូចជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ #ដោយមានការចូលរួម ក្រុមការងារយេនឌ័រ និងកុមារ, មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ, ក្រុមហ៊ុនឯកជន, អាជីវករ, ថ្នាក់ដឹកនាំសហគមន៍កសិកម្មនៅក្នុងខេត្តព្រះវិហារ សរុបទាំងអស់ ២៤នាក់/ស្រី ១២នាក់ #រៀបចំដោយ ក្រុមការងារយេនឌ័រ និងកុមារ នៃអគ្គនាយកដ្ឋានកសិកម្ម #គាំទ្រថវិការដោយ កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី(CAVAC) #ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
ចំនួនអ្នកចូលទស្សនា
Flag Counter