របាយការណ៍ស្តីពី ការបញ្ចប់ប្រមូលផលស្រូវរដូវវស្សា និង ដំណាំរួមផ្សំ ដំណាំ ឧស្សាហកម្ម និងដំណាំឈើហូបផ្លែ ឆ្នាំ២០២១ ខេត្តព្រះវិហារ
ចេញ​ផ្សាយ ២៧ ធ្នូ ២០២១
157

ក-ការបញ្ចប់ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០២១

            គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន 98,046 ហិកតា លើផែនការ 84,634 ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន 98,046 ហិកតា ស្មើនឹង 100 ភាគរយ ទទួលបានបរិមាណផលចំនួន 288,178 តោន និងទិន្នផលមធ្យម 2.939 តោន/ហិកតា ។

             ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ

                        +ការងារបង្កបង្កើនផលដំណាំរួមផ្សំរដូវប្រាំង៖ ផ្ទៃដីដំាដុះដំណាំរួមផ្សំរដូវប្រាំង ឆ្នាំ២០២១-២០២២ ​បាននឹង កំពុងចាប់ផ្ដើមអនុវត្ត ។

                                +ការងារបង្កបង្កើនផលដំណាំរួមផ្សំរដូវវស្សា៖ ដំណាំរួមផ្សំ,ឧស្សាហកម្ម  និងដំណាំឈើហូបផ្លែរដូវវស្សា ឆ្នាំ២០២​១ អនុវត្ដបានបញ្ចប់ត្រឹម ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ជាលទ្ធផលអនុវត្តបានសរុប ៨៥.៨៩៣ ហ.ត ស្មើ នឹង១១៧,៩៩ % នៃផែនការ ៧២.៧៩៥ហ.ត

គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នំា២០២១  នៅ​ទូទាំង  ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1123.89 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter