ក្រុមការងារគម្រោង RUSH-IT នៃកម្មវិធី ASPIRE បានរៀបចំប្រជុំពិនិត្យវឌ្ឍនភាពការងារនិងជំរុញការបញ្ចូលសំណើសុំសម្ភារៈកសិកម្មតាមរយៈកម្មវិធីចំការ (Chamka App)
ចេញ​ផ្សាយ ២៦ មករា ២០២២
115
ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ក្រុមការងារគម្រោង RUSH-IT នៃកម្មវិធី ASPIRE បានរៀបចំប្រជុំពិនិត្យវឌ្ឍនភាពការងារនិងជំរុញការបញ្ចូលសំណើសុំសម្ភារៈកសិកម្មតាមរយៈកម្មវិធីចំការ (Chamka App)។ # គម្រោង RUSH-IT បានចាប់ផ្តើមអនុវត្តពីខែឧសភា ឆ្នាំ២០២១ ដោយអនុវត្តលើគ្រួសារកសិករគោលដៅចំនួន ៣២១គ្រួសារក្នុងខេត្តព្រះវិហារ ដែលរងផលប៉ៈពាល់អវិជ្ជមានពីជំងឺកូវីដ១៩ ដោយទទួលបានការអនុម័តលើសំណើសុំសម្ភារៈកសិកម្មយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម។ # សមាសភាពចូលរួមមាន៖ ក្រុមការងារពិនិត្យនិងអនុម័តសំណើសុំសម្ភារៈកសិកម្ម ទីប្រឹក្សាកម្មវិធី ASPIRE, មន្រ្តីសម្របសម្រួលមន្ទីរកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគោលដៅទាំង៣១ឃុំ។ # កម្មវិធីរៀបចំនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ។ ------------------------------ On January 05, 2022, the RUSH-IT project team of ASPIRE organized a meeting to review the progress of work and promote the submission of applications for agricultural equipment through the Chamka App. # RUSH-IT project started in May 2021, targeting 321 target farming families in Preah Vihear province who were negatively affected by Covid-19 disease by approving the request for agricultural equipment to be used in agriculture. Participants: Working group to review and approve requests for agricultural equipment, ASPIRE program consultants, coordinators of the Department of Agriculture and Commune extension workers in the 31 target communes. # Program organized at the meeting hall of the Department of Agriculture, Forestry and Fisheries of Preah Vihear Province.
ចំនួនអ្នកចូលទស្សនា
Flag Counter