ចេញផ្សាយ ២៦ មករា ២០២២
96
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ សកម្មភាពសហគមន៏កសិកម្មចំនួន៩ ក្នុងខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូន ក្រុមហ៊ុនសាជីវកម្មកម្ពុជា CACC តាមកិច្ចសន្យា ដែលមានក្រុមហ៊ុនដៃគូរThai Wa ក្នុងបរិមាណ ៣២៩៤៧ តោន។
# ក្នុងឆ្នាំ២០២២នេះ តម្លៃសហគមន៌ទទួលបានតម្លៃ សម្រាប់ដំឡូងមីស្រស់ លេខ០១ តម្លៃ ៣៧៥៛/Kg និង លេខ០២ តម្លៃ ៣៦០៛/Kg.។
កសិកម្មតាមកិច្ចសន្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាតំលៃ និងទីផ្សារដែលអាចទទួលយកបានដោយប្រជាកសិករក្នុងខេត្តព្រះវិហារ ស្របតាមគោលនយោបាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើឲ្យមានទំនុកចិត្តរយ:ពេលវែង រវាងតំណាងសហគមន៍ (អ្នកផលិត) និងតំណាងក្រុមហ៊ុន (អ្នកទទួលទិញ) ដើម្បីធានាឲ្យមានគុណភាពស្តង់ដាផលិតផលដែលបានព្រមព្រៀងគ្នា។ មិនតែប៉ុណ្ណោះ កសិកម្មតាមកិច្ចសន្យាបានជួយកសិករ និងសហគមន៍កសិកម្ម ជាច្រើនដូចខាងក្រោម៖
- ជួយអោយសមាជិកសហគមន៍ដែលជាអ្នកផលិតមានទីផ្សារច្បាស់លាស់មុននឹងសម្រេចចិត្តដាំ
- កសិករមានកម្លាំងក្នុងចរចារជាមួយដៃគូរឯកជន និងមានតម្លាភាព
- កាត់បន្ថយការចំណាយតាមរយៈឈ្មួញកណ្តាល
- អាចជួយបង្កើនប្រាក់ចំណូល ដល់សមាជិកសហគមន៍ ដោយមិនកាត់ភាគរយទម្ងន់ (ឈ្មួយកណ្តាល កាត់ពី១០%ទៅ១៥% នៃទំងន់សរុប)
- ទទួលបានចំណេះដឹងថ្មីៗទាក់ទងបច្ចេកទេសកសិកម្មដែលផ្តល់ដោយស្ថាប័ណពាក់ព័ន្ធ
- អាចូលរួមកាត់បន្ថយចំណាកស្រុកបានមួយចំណែក
- ទទួលបានធនធានក្នុងការអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់នៅនឹងកន្លែងផ្ទាល់។ល។
---------------------------------
On January 11, 2022, nine agricultural community activities in Preah Vihear province were busy harvesting organic cassava for sale to CACC Cambodia under a contract with Thai Wa partner in the amount of 32947 tons.
# In 2022, the community price will get the price for fresh cassava No. 1 price 375 R / Kg and No. 2 price 360 R / Kg.
Contract farming plays an important role in ensuring prices and markets that are acceptable to farmers in Preah Vihear province in accordance with the policy of the Ministry of Agriculture, Forestry and Fisheries and the Preah Vihear Provincial Administration under the coordination of the Provincial Department of Agriculture, Forestry and Fisheries. Established long-term trust between community representatives (manufacturers) and company representatives (buyers) to ensure the quality of agreed product standards. Not only that, contract farming has helped many farmers and farming communities as follows:
- Help community members who are producers have a clear market before deciding to plant
- Farmers have the strength to negotiate with private partners and be transparent
- Reduce costs through brokers
- Can help increase the income of community members without cutting weight percentage (middlemen cut from 10% to 15% of total weight)
- Gain new knowledge related to agricultural techniques provided by relevant institutions
- Participate in reducing migration in part
- Get resources to develop their community on the spot, etc.