សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាប្រចាំឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា ដែលមានការអញ្ជើញចូលរួមពីលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី សម
ចេញ​ផ្សាយ ២៦ មករា ២០២២
252
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាប្រចាំឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា ដែលមានការអញ្ជើញចូលរួមពីលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារដែលសម្រចបាន កន្លងមក ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួន ដែលមាននៅក្នុងសាខា ។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១-របាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២១ ។ ២-ពិនិត្យ និងឆ្លងផែនការឆ្នាំ២០២២ និងផែនការត្រីមាសទី១ ឆ្នាំ២០២២ ។ ៣-បញ្ហាផ្សេងៗ មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមប្រធាន សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ លោក លោកស្រី ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចការងារមនុស្សធម៌ តាមរយៈនៃការចូលរួមនេះ បានបង្ហាញអោយឃើញពីការជឿជាក់ និងមានទំនុកចិត្តមកលើកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៍ប៉ិនប្រសប់ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ----------------------- On the afternoon of January 21, 2022, the Cambodian Red Cross Branch in Preah Vihear Province held a meeting to review the work results of the branch in 2021 and raise the direction for implementation in 2022 under the chairmanship of HE Prak Sovann, Chairman of the Branch Committee. Madam, Permanent Vice President, Ladies and Gentlemen, Branch Committee Members and Branch Executives. The purpose of this meeting is to review the results of the work achieved in the past as well as the challenges that the branch faces and to address some of the requests in the branch. The agenda of the meeting is as follows: 1. Activity Report and Financial Report 2021. 2-Review and pass the plan for 2022 and the plan for the first quarter of 2022. 3-Other issues Speaking at the ceremony, HE President would like to express his deep gratitude to Lok Chumteav, Ladies and Gentlemen, who have always taken care of humanitarian work through this participation, showing their trust and confidence in the Cambodian Red Cross. Under the skillful leadership of Samdech Kittipritthbandit Bun Rany Hun Sen, President of the Cambodian Red Cross.
ចំនួនអ្នកចូលទស្សនា
Flag Counter