លោក ស្រ៊ុន បូរិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងខ្សែបញ្ជូនអគ្គីសនី៥០០គីឡូវ៉ាត់ ពីអនុស្ថានីយន៍អគ្គសនីរាជធានីភ្នំពេញ ទៅព្រំដែនឡាវ
ចេញ​ផ្សាយ ២៨ មករា ២០២២
171

ខេត្តព្រះវិហារ៖ ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ នឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងខ្សែបញ្ជូនអគ្គីសនី៥០០គីឡូវ៉ាត់ ពីអនុស្ថានីយន៍អគ្គសនីរាជធានីភ្នំពេញ ទៅព្រំដែនឡាវ ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ តំណាងអគ្គីសនីកម្ពុជា និងមន្ទីរជំនាញដែលពាក់ព័ន្ធ ដែលជាគម្រោងរាជរដ្ឋាភិបាលបានប្រគល់អោយអគ្គីសនីកម្ពុជាសាងសង់ ខ្សែបញ្ជូនអគ្គីសនី ៥០០គីឡូវ៉ុល ពីអនុស្ថានីយ៍អគ្គិសនីខាងកើតរាជ ធានីភ្នំពេញ ទៅកាន់ព្រំដែនឡាវ ។ ខ្សែបញ្ជូនអគ្គីសនីនេះ មានប្រវែងសរុប ២៩៩គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្ដ្រស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល ខេត្តកណ្ដាល ស្រុកបាធាយ ខេត្តកំពង់ចាម ស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកសៀមបូម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្រុឆែប ខេត្តព្រះវិហារ ដើម្បីបង្កើនលទ្ធភាពនាំ ថាមពលដែលមានតម្លៃមធ្យមមកផ្គត់ផ្គង់បន្ថែម បំពេញតម្រូវការទូទាំងប្រទេស ជាពិសេសតំបន់រាជធានីភ្នំពេញ និងតំបន់ជុំវិញ ដែលជាមណ្ឌលសេដ្ឋកិច្ចនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផលក្នុងកិច្ចប្រជុំពិភាក្សានេះ មានដូចខាងក្រោម៖

១.បង្ហើតអនុគណៈកម្មការដោះស្រាយផលប៉ះពាល់សំណង់ ផ្ទះសម្បែង ដីធ្លី ដើមឈើហូបផ្លែ ក្រុមការងារគ្រប់គ្រងបរិស្ថាន សង្គម និងគណៈកម្មការបណ្តឹងសារទុក្ខខេត្តព្រះវិហារ។

២.រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ពិគ្រោះយោបល់លើផលប៉ះពាល់ និងទូទាត់សំណង

៣.គាំទ្រលើគម្រោងខ្សែបញ្ជូនអគ្គីសនីនេះ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter