ចេញផ្សាយ ០៨ កុម្ភៈ ២០២២
194
នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២
មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហការជាមួយ បុគ្គលិកអង្គការស្វីសខន់ថាក់(Swisscontact) បានចុះពិនិត្យមើលទីតាំងសម្រាប់អនុវត្តគំរូមិត្តកសិករ ទៅលើកសិកម្មអភិរក្ស នៅក្នុងនោះផងដែលមានការចូលរួមពីមន្រ្តីគំរូមិត្តកសិករ(Metkasekor), មន្រ្តីគម្រោង WAT4CAM និងមន្ត្រីគម្រោង ASSET សរុបទាំងអស់ ៦នាក់/ស្រី ១នាក់ ដែលស្ថិតនៅភូមិដូង ភូមិប៉ាលហាល និងភូមិបុះ ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។