ចេញផ្សាយ ១៤ កុម្ភៈ ២០២២
96
សាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២
លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ASPIRE បានដឹកនាំមន្រ្តីកម្មវិធី ASPIRE និងទីប្រឹក្សាគ្រប់គ្រងកម្មវិធី ASPIRE បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការសកម្មភាព និងថវិកាឆ្នាំ២០២២(AWPB 2022)ក្នុងក្របខណ្ឌកម្មវិធី ASPIRE របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE តាមរយៈប្រព័ន្ធបញ្ចូនរូបភាព និងសម្លេង ZOOM
#គោលបំណង
១.ផ្សព្វផ្សាយអំពី AWPB 2022 របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តទាំង២៤
២.ពិភាក្សាអំពីលទ្ធផល និងសូចនាករសំខាន់ៗដែលត្រូវសម្រេច និងធ្វើការវាស់វែងក្នុងឆ្នាំ២០២២
៣.ផ្សព្វផ្សាយអំពីការត្រៀមរៀបចំការងារមួយចំនួនសម្រាប់ក្រុមបេសកកម្មរៀបចំ ASPIRE-AT ។