ចេញផ្សាយ ១៦ កុម្ភៈ ២០២២
122
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ
ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២
#មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ រួមជាមួយមន្ត្រីគម្រោង WAT4CAM បានដឹកនាំកសិករ ១រូប នៅភូមិបុះ ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ចូលរួមតាំងពិព័រណ៍ទីផ្សារ និងនវានុវត្តន៍កសិកម្មក្រោមប្រធានបទ "នវានុវត្តន៍សម្រាប់ប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព និងធន់ការប្រែប្រួលអាកាសធាតុ" របស់គម្រោងអភិវឌ្ឍន៍សមត្ថភាពនវានុវត្តន៍កសិកម្ម-វេទិការកសិកម្មត្រូពិច ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
#ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តទាំង៨ និងកសិករ អង្គការ ក្រុមហ៊ុន និងដៃគូរអភិវឌ្ឍននានា ព្រមទាំងសិស្ស និស្សិតយ៉ាងច្រើនកុះករ
#ដែលមានការឧបត្ថមគាំទ្រដោយ អង្កការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ(FAO) សហការរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។