សណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បត្តិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ៣រូប បានចូលរួមសិក្ខាសាលាស្តីពី ការបូកសរុប និងផ្សព្វផ្សាយសមិទ្ធិផលរបស់គម្រោងសម្រាប់ការអភិវឌ្ឍ និងការផ្សព្វផ្សាយប្រព័ន្ធផលិតកម្មប្រកបដោយនិរន្តរភាព លើការគ្រប់គ្រងការរាតត្បាតកត្តាចង្រៃទៅលើដំណាំដំឡូងមី ក្នុងប្រទេសវៀតណាម កម្ពុជា និងថៃ ក្រោមអធិបតីភាពឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ លោកប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពាក់ព័ន្ធ និងកសិករគំរូក្នុងការដាំដំណាំដំឡូងមី សរុបអ្នកចូលរួមទាំងអស់ ៦២នាក់/ស្រី ១២នាក់ ។