នៅសាលប្រជុំសាលាខេត្តមានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការស.ស.យ.ក.ខេត្ត និងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក.ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២២
84
#ខេត្តព្រះវិហារ: ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តមានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការស.ស.យ.ក.ខេត្ត និងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក.ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ឡុង សូវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ។ ក្នុងឱកាសសំណេះសំណាលនេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងនូវសុភាសិតមួយថា គោរពចាស់ទុំ គឺចេញពីសីលធម៌ និងប្រពៃណី គោរពឋានានុក្រម គឺចេញពីការចាត់តាំង គោរពគំនិត និងភាពជាអ្នកដឹកនាំ គឺចេញមកពីឧត្ដមគតិ ។ ហើយឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមគ្រួសារ ស.ស.យ.ក.ខេត្តព្រះវិហារ ដែលបានខិតខំបំពេញការងារកន្លងមក ។ បន្ទាប់មកឯកឧត្តមប្រធាន ក៏បានប្រគល់ជូននូវលិខិតសរសើរដល់ គណៈកម្មាធិការស.ស.យ.ក.ខេត្ត និងគណៈកម្មាធិការស.ស.យ.ក.ក្រុង ស្រុក ដែលបានចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យផងដែរ ។
ចំនួនអ្នកចូលទស្សនា
Flag Counter