លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ចូលរួមពិធីសម្ពោធសមូហភាព អង្ករព្រះវិហា
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២២
123
នៅសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ #លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ចូលរួមពិធីសម្ពោធសមូហភាព អង្ករព្រះវិហារ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អង្គការដៃគូ និងថ្នាក់ដឹកនាំសហគមន៍កសិកម្មខេត្តព្រះវិហារទាំងអស់។ #គោលបំណង ១.សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសមូហភាព "អង្ករព្រះវិហារ" ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ២.ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” ដែលបានចុះបញ្ជីការពារក្រោមឲ្យ ចាប់ស្តីពី ម៉ាក ពាណិជ្ជនាម និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដើម្បីការពារកម្មសិទ្ធិបញ្ញារបស់ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ និង សមាជិកខ្លួន ដែលជាផលិតករអាជីវករ និងប្រតិបត្តិករ ៣.អភិរក្សចំណេះដឹង-ចំណេះធ្វើតាមបែបប្រពៃណីរបស់ប្រជាកសិករ ក្នុងខេត្តព្រះវិហារ តាមរយៈការចងក្រងបទបញ្ជារួម គ្រប់គ្រងការប្រើប្រាស់ម៉ាករួម ៤.លើកកម្ពស់គុណភាព និងស្តង់ដារអនាម័យនៃម៉ាកសមូហភាព "អង្ករព្រះវិហារ" -ទប់ស្កាត់ការក្លែងបន្លំម៉ាកសមូហភាព “អង្ករព្រះវិហារ" នៅលើទីផ្សារជាតិ និងទីផ្សារអន្តរជាតិ ៥.លើកស្ទួយជីវភាពប្រជាកសិករ ក្នុងខេត្តព្រះវិហារ
ចំនួនអ្នកចូលទស្សនា
Flag Counter