ចេញផ្សាយ ២៥ កុម្ភៈ ២០២២
108
#នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
#មន្រ្តីគំរូមិត្តកសិករ(Metkasekor Model) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ២រូប បានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រចាំខែកុម្ភៈ និងផែនការលម្អិតឆ្នាំ២០២២ របស់គំរូមិត្តកសិករ(Metkasekor Model) តាមប្រព័ន្ធអនឡាញ Zoom
#គោលបំណង
១.ធ្វើបទបង្ហាញពីផែនការសកម្មភាពការងាររបស់គំរូមិត្តកសិករឆ្នាំ២០២២ សម្រាប់ខេត្តព្រះវិហារ របស់ក្រុមការងារ និងក្រុមបចកចេកទេសកសិកម្មអភិរក្ស នៃគំរូមិត្តកសិករ
២.ពិភាក្សាស្វែងយល់ និងផ្តលយោបល់ទៅមកក្នុងការអនុវត្តសកម្មភាពគំរូមិត្តកសិករដោយផ្អែកលើថេរវេលារបស់កសិករនៅតាមតំបន់
៣ធ្វើការស្វែងយល់ និងសម្រេចការអនុវត្តន៍គំរូមិត្តកសិករ បូករួមទាំងសកម្មភាពបន្ទាប់របស់មិត្តកសិកររួមជាមួយការគាំទ្រពីក្រុមការងារបច្ចេកទេស
#សមាសភាពចួលរួមមាន មន្រ្តីគំរូមមិត្តកសិករនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ អង្គការស្វីសខន់ថាក់ មន្រ្តីគម្រោង ASSET និង មន្រ្តីគម្រោង WAT4CAM សរុប ៩នាក់/ស្រី ២នាក់។