ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាសហគមន៏ចំនួន៥៦៤គ្រួសារបានចូលរួមមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២០ និង២០២១ របស់សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី នៅឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។ សមាសភាពចូលរួមមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទអាជ្ញាធរភូមិ ឃុំ នគរបាលប៉ុស្ត ស្ថាប័ណ្ណមីក្រូហិរញ្ញវត្ថុ ធនាគារឯកជននិង ក្រុមហ៊ុនដៃគូរ។
ក្នុងឆ្នាំ ២០២១កន្លងមកសហគមន៏មានមុខរបសំខាន់ដូចជា ឥណទាសាច់ប្រាក់ សេវាកម្មលក់ទឹកស្អាត លក់ទឹកដោយប្រើប្រព័ន្ឋសូឡា លក់ជីសរីរាង្គ លក់ស្រូវពូជ ប្រាក់សន្សំ សេវាកម្មម៉ាស៊ីនបោកស្រូវ ចុះកិច្ចសន្យាលក់ស្រូវនិងដំឡូងមីជាមួយក្រុមហ៊ុន និងកិនអង្ករលក់។
-សហគមន័មានសមាជិកសរុបមានចំនួន៥៦៤គ្រួសារ
-អ្នកចូលរួមមហាសន្និបាតសរុបចំនួន៥១៤នាក់(ស្រី៣៩៩នាក់)
-ភាគហ៊ុនសរុប១២៨៣០ភាគហ៊ុន(២០០០០/ហ៊ុន)
-សហគមន៍មានទុនសរុប 520,427,000៛
-ប្រាក់ចំណូលប្រចាំឆ្នាំបាន 457,636,000៛
-ប្រាក់ចំណាយសរុប 204,993,000៛
-ប្រាក់ចំណេញសរុបបាន 252,641,000
-ធ្វើឃ្លាំងស្រូវ ទំហំ ១២ម*២៥ម
-ធ្វើជញ្ជីងថ្លឹងដំឡូងមីទំហំ៣ម*៦ម
-ពង្រឹង និងពង្រីកបន្តមុខរបរឆ្នាំចាស់។