មន្ត្រីការិយាល័យនីតិកម្មកសិកម្ម នៃកសិកម្ម​នេសាទខេត្តព្រះវិហារ បានសហការជាមួយការិយាល័យច្រកចេញចូលតែមួយស្រុកជាំក្សាន្ត ក្នុងគោលបំណងចុះធ្វើអធិការកិច្ចដេប៉ូលក់ដុំលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងស្រុកជាំក្សាន្ត
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២២
74

ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ នៅថ្ងៃពហស្បតិ៍ ០៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានសហការជាមួយការិយាល័យច្រកចេញចូលតែមួយស្រុកចុះអធិការកិច្ចដេប៉ូលក់ដុំលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងស្រុកជាំក្សាន្ត ដោយទទួលបានលទ្ធផលៈ ពិនិត្យបានចំនួន១៣ដេប៉ូ -ចេញលិខិតកែតម្រូវ១០ដេប៉ូអោយដាក់ពាក្យចូលរៀនវគ្គបណ្តុះ បណ្តាលអប់រំសមត្ថភាពវិជ្ជាជីវះក្នុងការធ្វើអាជីវកម្ម -ជម្រុញអោយទៅបន្តលិខិតអនុញ្ញាត្តអាជីវកម្ម ដែរបានហួសសុពលភាពចំនួន០១ដេប៉ូ -ណែនាំផ្ទាល់មាត់០២ដេប៉ូ -ផ្សព្វផ្សាយពីផលប៉ះពាល់បណ្តាលមកពីថ្នាំ ជីកសិកម្ម និងវិធានសុវត្ថិភាពក្នុងការតាំងលក់និងការប្រើប្រាស់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter