លោកអនុប្រធាន​ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបលទ្ឋផលប្រចាំឆ្នាំ២០១៩-​ ២០២០ និង២០២១ របស់សហគមន៍កសិកម្មលើកកំពស់កសិករ ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ​ ។
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០២២
87

(សហគមន៍​កសិកម្ម​លេីកកំពស់កសិករ​) នៅថ្ងៃសុក្រ ខែកុម្ភៈ ឆ្នាំ២០២២ ការរិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបលទ្ឋផលប្រចាំឆ្នាំ២០១៩-២០២០ និង២០២១ របស់សហគមន៍កសិកម្មលើកកំពស់កសិករ ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ អ្នកចូលរួមមកពីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការិ.កសិកម្មស្រុកគូលែន លោកមេឃុំគូលែនជើង និងសមាជិកសហគមន៍សរុបចំនួន១៦៦នាក់(ស្រី១១៥នាក់)។ សហគមន៍មានមុខរបរចំនួន០៦៖ 1. ឥណទានកសិកម្មខ្នាតតូច 2. ទិញលក់ស្រូវសរីរាង្គតាមកិច្ចសន្យាជាមួយក្រុមហ៊ុន Amru Rice 3. ទិញលក់ដំឡូងមីសរីរាង្គស្រស់តាមកិច្ចសន្យាជាមួយក្រុមហ៊ុន THAI WA តាមរយៈក្រុមហ៊ុនCACC 4. ចែកចាយប្រព័ន្ទទឹកស្អាតលក់ជូនសមាជិក 5. កិនអង្ករលក់ 6. លក់ជីសរីរាង្គ លទ្ឋផលសរុបទាំង៣ឆ្នាំ៖ -សមាជិកសហគមន៍សរុប445នាក់(ស្រី241) និងមានភាគហ៊ុនសរុបចំនួន4700ភាគហ៊ុន(20000៛/ហ៊ុន) -សហគមន៍មានដើមទុនសរុប 325,540,000៛ -ប្រាក់ចំណូលសរុប៖ 574,959,900៛ -ចំណាយសរុប ៖ 296,040,400៛ -ចំណូលសរុប៖ 278,919,500៛ -ប្រាក់ចំណេញសរុប 10,000៛/ហ៊ុន ផែនការបន្ទាប់៖ 1. សាងសង់ឃ្លាំងស្តុកដំឡូងមី 2. ពង្រីកការតបណ្តាញទឺកស្អាត 3. បង្កើនប្រាក់សន្សំ 4. ពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យាស្រូវ និងដំឡូងមីសរីរាង្គ 5. ទិញស្រូវកិនអង្ករលក់ 6. ពង្រឹងក្រុមចិញ្ចឹមសត្វ និងដាំបន្លែ

ចំនួនអ្នកចូលទស្សនា
Flag Counter