មន្ត្រីអនុវត្តគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំប្រចាំខែកុម្ភ: ឆ្នាំ២០២២ របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ តាមប្រព័ន្ធអនឡាញ(Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្ត
ចេញ​ផ្សាយ ១៧ មីនា ២០២២
89
នៅព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មន្ត្រីអនុវត្តគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំប្រចាំខែកុម្ភ: ឆ្នាំ២០២២ របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ តាមប្រព័ន្ធអនឡាញ(Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តម រ័ត្នហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង LASED III ដោយមានការចូលរួមពី លោកប្រធានគ្រប់គ្រងគម្រោងទទួលបន្ទុកការងារបច្ចេកទេស, លោកប្រធានគ្រប់គ្រងគម្រោងទទួលបន្ទុកការងារសម្របសម្រួល, លោក លោកស្រី ក្រុមការងារគម្រោងថ្នាក់ជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ចំនួនអ្នកចូលទស្សនា
Flag Counter