ចេញផ្សាយ ១៧ មីនា ២០២២
93
នៅព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំការិយាល័យជំនាញក្រោមឱវាទមន្ទីរ ជួបប្រជុំពិភាក្សាជាមួយអង្គការហែក្ស(HEKS/EPER) តាមប្រព័ន្ធអនឡាញ(Zoom Meeting) ស្តីពី ការពិភាក្សារៀបចំគម្រោង ផ្ដោតទៅលើភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុលើដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងអភិបាលកិច្ចទឹកសម្រាប់កសិកម្ម
#ក្នុងគោលបំណង
១.បង្ហាញពីគម្រោង និងសិក្សាស្វែងយល់អំពីស្ថានភាពកសិកម្ម និងបញ្ហាប្រឈមទាក់ទងទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលមានផលប៉ះពាល់ដល់វិស័យកសិកម្មនៅក្នុងខេត្ត
២.ស្វែងយល់អំពីផែនការអភិវឌ្ឍន៍កសិកម្ម និងគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្មនានានៅក្នុងខេត្ត
៣.សុំភាពចូលនិងអនុសាសន៍ ដើម្បីធ្វើការរៀបចំគម្រោងសំណើរ ដែលចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០៣០(មានរយៈពេល ៨ឆ្នាំ)។
.................................................
On March 04, 2022, Mr. Poeung Tryda, Director of Preah Vihear Provincial Department of Agriculture, Forestry and Fisheries, together with the Office of Expertise, met with HEKS / EPER to discuss a project to focus on climate change resilience. Agricultural crops, animal husbandry and water governance for agriculture.
# In order
1. Present the project and study to understand the agricultural situation and the challenges related to climate change that affect the agricultural sector in the province.
2. Understand agricultural development plans and projects related to various agricultural sectors in the province.
3. Ask for admission and recommendations to prepare the proposal project, which will be implemented from 2023 to 2030 (for 8 years).
# Zoom Meeting