កិច្ចប្រជុំបង្កើតតម្រូវសម្រាប់កសិករ និងសេវាករ របស់គំរូមិត្តកសិករ នៅឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១៧ មីនា ២០២២
142
កិច្ចប្រជុំបង្កើតតម្រូវសម្រាប់កសិករ និងសេវាករ របស់គំរូមិត្តកសិករ នៅឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ #នៅថ្ងៃពុធ ៧កើត ដល់ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ដល់ ១១ ខែមីនា ឆ្នាំ២០២២ មន្រ្តីគំរូមិត្តកសិករ(Metkasekor Model) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបង្កើតតម្រូវសម្រាប់កសិករ និងសេវាករ ក្រោមអធិបតីភាព លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ #មានគោលបំណងបង្កើនចំណាប់អារម្មណ៍របស់សេវាករ កសិករទៅលើការប្រើប្រាស់ម៉ាស៊ីនដែលសមស្របជាមួយនឹងការប្រើប្រាស់ដំណាំគម្របដី និងប្រពលវប្បកម្មដំណាំ ដើម្បីឈានទៅរកការធ្វើកសិកកម្មតាមបែបអេកូឡូស៊ីប្រកបដោយនិរន្តរភាព #សមាសភាពចូលរួមមានដូចជា មន្រ្តីគំរូមិត្តកសិករ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ , តំណាង CIRAD, តំណាង CESAIN, តំណាងអង្គការស្វីសខន់ថាក់, មន្ត្រីCASC/GDA, មន្រ្តីផ្សព្វផ្សាយគំរូមិត្តកសិករប្រចាំស្រុករវៀង, មន្រ្តីគម្រោង WAT4CAM, មន្រ្តីគម្រោង ASSET, តំណាងក្រុមហ៊ុន Larano, តំណាងក្រុមហ៊ុន Smart Agro, តំណាងក្រុមហ៊ុនចនឌារប្រចាំខេត្តព្រះវិហារ, តំណាងសហគមន៍កសិកម្ម, តំណាងសហគមន៍ប្រើប្រាស់ទឹក និងISWM, មេឃុំរីករាយ, មេភូមិបុះ មេភូមិប៉ាលហាល និងតំណាងមេភូមិដូង, កសិករ និងសេវាករ ទាំង៣ភូមិ #គាំទ្រថវិកាដោយ CESAIN, CIRAD, អង្គការ Swisscontact និង SIIL/KSU(C2SK) ។ #កម្មវិធីនេះត្រូវបានរៀបចំដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ
ចំនួនអ្នកចូលទស្សនា
Flag Counter