ចេញផ្សាយ ១៧ មីនា ២០២២
129
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលប្រជុំអគារដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ។
មានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះវិហារ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ មេប៉ុស្តិ៍ មន្ត្រីរាជការសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
------------------------
On March 16, 2022, Preah Vihear Provincial Administration held a meeting to review the work results for the year 2021 and raise the work direction for 2022 at the meeting hall of the Provincial Administration Building under the chairmanship of HE Long Sovann, Chairman of the Provincial Council and HE Prak Sovann, Governor of the Board of Governors. .
With the participation of Preah Vihear Provincial Assistance Team, Provincial Councilors, Provincial Governors, Head of Provincial Courts, Prosecutors of the Provincial Prosecutor's Office, the three Armed Forces, leaders of various departments around the provinces, authorities, districts, municipalities, communes, and Police post chiefs, Provincial government officials and many other stakeholders.