លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមចែករំលែកបទពិសោធន៍ វិស័យសិកម្ម ក្នុងកម្មវិធីជួបជុំកសិករ នៅក្នុងឃុំរមណីយ
ចេញ​ផ្សាយ ២២ មីនា ២០២២
171
ឃុំរមណីយ ស្រុករវៀង នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសម្របសម្រួលកម្មវិធីជួបជុំបងប្អូនប្រជាកសិករដើម្បីចែករំលែកបទពិសោធន៍ពីវិស័យកសិកម្ម។ # ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់រវាងកសិករជាមួយក្រុមហ៊ុផ្គត់ផ្គង់សម្ភារ:កសិកម្ម លើបច្ចេកទេសដាំដុះដំណាំទុរេន ម្រេច និងដំណាំស្វាយចន្ទី។ # សហការរៀបចំដោយក្រុមហ៊ុនអេស អឹម ប៊ី ផ្គត់ផ្គង់សម្ភារ:(ជី ថ្នាំកសិកម្ម )ឃ្លាំងកសិកម្ម, និងចូលរួមសហការណ៍ដោយក្រុមហ៊ុនចំនួន០៦មានដូចជា៖ (១). ក្រុមហ៊ុនអង្គរហ្គ្រីន (២).ក្រុមហ៊ុនហ៊ុយយន់អេហ្គ្រីខលឈ័រ, (៣).ក្រុមហ៊ុនយូធី ក្របប្រឹថេកសិន (៤).ក្រុមហ៊ុនជឹងប៉ាងបាយអូខេមីខល (៥).ក្រុមហ៊ុនខេម អេហ្គ្រីខលឈ័រអ៊ឹមផត អិចផត (៦).ក្រុមហ៊ុន ស៊ីណាមីយ៉ាង(ស្តេចតោ) ដែលមានអ្នកចូលរួមសរុបចំនួន៧៥នាក់(ស្រ្តី៣៨នាក់) នៅភូមិអូពោធិ ឃុំរមណីយ៍ ស្រុករវៀង ខេត្ត ព្រះវិហារ។ ------------------------------------- On the morning of Friday, March 18, 2022, Mr. Poeung Tryda, Director of the Department of Agriculture, Forestry and Fisheries, participated in facilitating a farmers' meeting to share experiences from the agricultural sector. # In order to connect farmers with the supply of agricultural equipment on the cultivation techniques of durian, pepper and cashew. # Co-organized by SMB to supply materials: (fertilizers, pesticides), agricultural warehouses, and co-sponsored by 6 companies, such as: (1). Angkor Green Co., Ltd. (2), Huy Yun Agricultural Co., Ltd. (3), U-T Corporation (4), Cheng Pang Bio Co., Ltd. (5), CAM Agricultural Co., Ltd. (6). Sinamyang Group Co.Ltd. With a total of 75 participants (38 women) in O Por village, Romney commune, Rovieng district, Preah Vihear province.
ចំនួនអ្នកចូលទស្សនា
Flag Counter