ចេញផ្សាយ ២២ មីនា ២០២២
117
គម្រោងពិពិធកម្មកសិកម្មកម្ពុជា
នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនត្រូភីខេម អ៊ីរីហ្គេសិន សីលូសិន ឯ.ក សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ រួមជាមួយរដ្ឋបាលស្រុករវៀង រដ្ឋបាលឃុំរហ័ស ឃុំរបៀប និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានចុះចែកធាតុចូលកសិកម្ម រួមមានកូនបន្លែ ជីលាមកសត្វ និងសំណាញ់ព័ទ្ធបន្លែ ដល់កសិករគោលដៅរបស់គម្រោងសង្រ្គោះបន្ទាន់ជំងឺកូវីត ១៩ នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ចំនួន ១១១គ្រួសារ ។