ចេញផ្សាយ ២២ មីនា ២០២២
132
នាថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ មន្ត្រីខណ្ឌរដ្ឋបាលជលផលពញរះវិហារចំនួន ០២រូប បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ(zoom)ស្តីពីការផ្តល់ទីប្រឹក្សាបច្ចេកទេសក្នុងការអនុវត្តកម្មវិធី CAPFISH-Capture ក្រោមអធិបតីភាព និងកិច្ចសម្របសម្រួលរបស់ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល ។ គោលបំណងនៃកិច្ចប្រជុំ រួមមាន ៖
-រដ្ឋបាលជលផល និងគម្រោងEU ស្នើសុំ និងបញ្ជូនជាផ្លូវការនូវមន្ត្រីទីប្រឹក្សាបច្ចេកទេសFAO ដើម្បីចុះជួយសម្របសម្រួលការងារក្នុងអនុវត្តកម្មវិធីគម្រោងCAPFISH-Capture តាមខណ្ឌរដ្ឋបាលជលផល ។
-ជួយសម្របសម្រួលផ្នែករដ្ឋបាល និងបច្ចេកទេសនៅក្នុងការអនុវត្ត និងប្រតិបត្តិការនៃសកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផល ដើម្បីសម្រេចបានអធិភាពរបស់វិស័យ។
-ជួយអភិវឌ្ឍសមត្ថភាព ការបណ្តុះបណ្តាល ការរៀបចំផែនការ និងការសម្របសម្រួលពង្រឹងយន្តការសហគមន៍នេសាទ/ស្រះជម្រកត្រី ព្រមទាំងគ្រប់សមាសធាតុទាំងអស់ក្នុងការអនុវត្តគម្រោងCAPFISH-Capture) ។