ចេញផ្សាយ ២២ មីនា ២០២២
168
នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងមន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះប្រជុំជ្រើសរើសកសិករគំរូសម្រាប់អនុវត្តន៍កសិកម្មសរីរាង្គ (PGS) នៅឃុំគោលដៅក្នុងស្រុករវៀង ទីតាំងនៅភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ អ្នកចូលរួមសរុប ១២នាក់ ស្រ្តី ១០នាក់ ។
#ក្នុងគោលបំណង
១.ប្រជុំជ្រើសរើសកសិករស្ម័គ្រចិត្តចូលក្រុមកសិកម្មសរីរាង្គ (PGS)
២.បង្ហាញអ្វីជាកសិកម្មសរីរាង្គ (PGS)
៣.បង្ហាញពីសារ:សំខាន់នៃការចូលក្រុម( PGS)
៤.ចុះពិនិត្យមើលចម្ការផ្ទាល់