ចេញផ្សាយ ២៧ ឧសភា ២០២២
80
#ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
៚ នៅថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទខេត្តព្រះវិហារ ចំនួន០២រូប បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្តីពី បច្ចេកទេសដាំដុះដំណាំដំឡូងមី
#គោលបំណង
-ដេីម្បីផ្សព្វផ្សាយពីពូជដែលធននិងការប្រែប្រួលអាកាសធាតុ -ពូជផ្ដល់ទិន្នផលខ្ពស់ -ពូជដែលគ្មានជំងឺ(ម៉ូសាអ៉ិច)
-ការគ្រប់គ្រងជីជាតិដី និងកែប្រែគុណភាពដី
-ការគណនា និងកំណត់ចំនួនដេីម និងកំណាត់កង់ ចន្លោះរង ចន្លោះគុម្ព ក្នុងដី១ហិកតា
#សមាសភាពចូលរួម ៖
១-មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
២-មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកជាំក្សាន្ត និងភ្នាក់ងាផ្សព្វផ្សាយឃុំ ជាំក្សាន្ត
៣-សមាជិកបណ្ដុំដំឡូងមី ៣២រូប
៚ សរុបនាក់ចូលរួម ៣៨នាក់ ស្រ្តី១៨នាក់
#គាំទ្រដោយម្មវិធី Aspire