របាយការណ៍ស្តីពី ការងារបង្កបង្កើនផលស្រូវរដូវវស្សា និង ដំណាំរួមផ្សំ ដំណាំកសិ-ឧស្សាហកម្ម និងឈើហូបផ្លែ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៦ មិថុនា ២០២២
136

សភាពការណ៍រួម

ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ 

ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២២

គិតមកត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 4,570 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន4,403 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 167 ហិកតា លើផែនការ 98,520 ហិកតា ស្មើនឹង 4.64 % ។

ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖

គិតត្រឹម ថ្ងៃទី១៥ ខែសីហា ឆ្នំា២០២១ អនុវត្តបានសរុបបាន 30,608 ហិកតា ស្មើនឹង 44.17% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖

-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 10,37 ហិកតា ស្មើនឹង 55.16%

-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 4,376 ហិកតា ស្មើនឹង 46.43%

-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 23,499 ហិកតា ស្មើនឹង 59.29%

-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 2,501 ហិកតា ស្មើនឹង 13.89%

គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត ៦០២.៤៤ ម.ម ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter