ចេញផ្សាយ ១៧ មិថុនា ២០២២
72
#ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
៚ នៅថ្ងៃអង្គារ ១៥កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចំនួន០២រូប បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្តីពី បច្ចេកទេសដាំដុះដំណាំដំឡូងមី
#គោលបំណង
-ដេីម្បីផ្សព្វផ្សាយពីពូជដែលធន់ និងការប្រែប្រួលអាកាសធាតុ -ពូជផ្ដល់ទិន្នផលខ្ពស់ -ពូជដែលគ្មានជំងឺ(ម៉ូសាអ៉ិច)
-ការគ្រប់គ្រងជីជាតិដី និងកែប្រែគុណភាពដី
-ការគណនា និងកំណត់ចំនួនដេីម និងកំណាត់កង់ ចន្លោះរង ចន្លោះគុម្ព ក្នុងដី១ហិកតា
- ចុះពិនិត្យចម្ការដំឡូងមីកសិករជាក់ស្ដែង
#សមាសភាពចូលរួម ៖
១-មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
២-មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកសង្គមថ្មី
៣-សមាជិកបណ្ដុំដំឡូងមី ១៧នាក់
៚ សរុបអ្នកចូលរួម ២០នាក់ ស្រ្តី១៦នាក់ ។
#គាំទ្រដោយកម្មវិធី ASPIRE ។
----------------------------
Sangkum Thmey District, Preah Vihear Province.
៚ On June 14, 2022, 2 officials from the Office of Agriculture and Agricultural Productivity of Preah Vihear Provincial Department of Agriculture, Forestry and Fisheries participated in facilitating the technical training. Growing cassava
# Purpose
- To promote climate change resistant varieties - High yielding varieties - Disease-free varieties (Mosaic)
- Soil management and soil quality improvement
- Calculation and determination of the number of soils and stems, sub-space, tillage space in 1 hectare
- Inspected cassava fields of actual farmers
# Components:
1-Officer of the Office of Agriculture and Agricultural Productivity
2-Officials of Agriculture, Natural Resources and Environment Office, Sangkum Thmey District
3- 17 members of cassava collection group
៚ Total of 20 participants (16 women).
# Supported by ASPIRE Program.